អំពី​ពួក​យើង

ពួកយើង​ជា​នរណា?

យើងជាឪពុកម្តាយតែងចង់បានការបង្ហាញដ៏ល្អបំផុតសម្រាប់កូន ៗ របស់យើង។ ផលិតផលយើងខ្ញុំបានជ្រើសរើសយ៉ាងសម្រិតសម្រាង ទាំងគុណភាព និង ការរចនាទូទាំងពិភពលោក។ ជាញឹកញាប់ពួកយើងក៏បាននាំយកផលិតផលមួយចំនួន ដោយបទពិសោធន៍នៃពួកយើងផ្ទាល់ផងដែរ។ ខណៈពេលដែលកូនលោកកាន់តែធំទៅៗ យើងនូវតែបន្តស្វែងរក សម្ភារៈថ្មីៗដែលប្រកបដោយភាពច្នៃប្រឌិតនិងសម្របខ្លួនទៅនឹងពិភពលោកនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះយើងមានក្រុមតូចមួយ ដើម្បីផ្តល់គុណសម្បត្តិនិងគុណវិបត្តិនៃការសាកល្បងផលិតផល។ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខនេះយើងសូមស្វាគមន៍អ្នកទាំងអស់គ្នា ឱ្យក្លាយទៅជាផ្នែកមួយនៃក្រុមការងាររបស់យើងដើម្បីចែករំលែកព័ត៌មាននិងបទពិសោធន៍របស់អ្នក មកកាន់យើងខ្ញុំ។

តើអី្វដែលយើងធ្វើ?

យើងផ្តល់ជូននូវផលិតផលអប់រំប្រកបដោយគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍកុមារនៅក្នុងប្រទេសកម្ពុជា។ យើងបាននាំយកនូវផលិតផលក្មេងលេងមួយចំនួនដូចជា ហ្គេម សៀវភៅ សម្ភារៈលេងខាងក្រៅ ផលិតផលល្អៗជាច្រើនទៀតដែលជួយឱ្យកូនអ្នកមានបទពិសោធន៍រុករកនិងរីកចម្រើនតាមកម្រិតរបស់ពួកគេ។

យើងលើកទឹកចិត្តកូន ៗ របស់អ្នកតាម:

  • រីករាយនឹងការលេងនិងការចែករំលែក
  • ចង់ស្វែងយល់បន្ថែម
  • ស្វែងរក អនុវត្តទេពកោសល្យ និងសមត្ថភាពរបស់ពួកគេ
  • មានក្តីសុបិន្តនិងការស្រមើលស្រមៃខ្ពស់
  • អភិវឌ្ឍដោយខ្លួនឯងនិងទំនុកចិត្តផ្ទាល់ខ្លួនរបស់ពួកគេ

យើងក៏ផ្តល់ជូននូវបទពិសោធន៍នៃការដើរទិញឥវ៉ាន់សម្រាប់ឪពុកម្តាយនិងអ្នកទិញជាអំណោយ នូវមតិយោបល់ល្អខ្លះផងដែរ។ វាមានលក្ខណៈសាមញ្ញ សុវត្ថិភាពនិងងាយស្រួលសម្រាប់អ្នក។
កាត់បន្ថយពេលវេលានិងនិងការប្រើប្រាស់ឧស្ម័ននៅពេលធ្វើចរាចរណ៍ អ្នកនិងបានចូលរួមសង្គ្រោះពិភពលោកយើងមួយផងដែរ ( កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយកាបូនឌីអុកសុីត និងកាត់បន្ថយការប្រើប្រាស់ថង់នៅពេលទិញឥវ៉ាន់ )

ការពារអ្នកគ្រប់បញ្ហាោៈ ស្វែងរកកន្លែងចតរថយន្តនៅលើចុងសប្តាហ៍ដែលមានមនុស្សច្រើនកុះករ កូនៗលោកអ្នកមានកន្លែងលេង ចំណាយច្រើនជាងការរំពឹងទុក។
ការពារពត៍មានលោកអ្នកៈ ការទិញនិងព័ត៌មានរបស់អ្នក មានសុវត្ថិភាពនៅពេលអ្នកទូទាត់នៅក្នុងហាងរបស់យើង។

 

អ្វីដែលយើងជឿ?

មិនត្រឹមតែជាប្រដាប់លេង

យើងសង្កត់ធ្ងន់លើ គំនិតលេង & សិក្សា ព្រោះយើងជឿថាចំនុចទាំងពីរនេះមិនអាចញែកដាច់ដោយឡែកពីគ្នាបានទេ។ ជាមួយនឹងផលិតផលរបស់យើងកុមារនឹងទទួលបាននូវសេចក្តីរីករាយនៃការលេងនិងសេចក្តីអំណរនៃការរៀនសូត្រក្នុងពេលតែមួយ.

មានសុវត្ថិភាពនិងទទួលបានរង្វាន់

យើងបានជ្រើសរើសផលិតផលដែលស្របតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិប៉ុណ្ណោះ។ ភាគច្រើននៃពួកគេក៏ទទួលបានរង្វាន់ធានាពីស្ថាប័នមួយចំនួន។

ត្រូវជាមួយកូនលោកអ្នក

ក្នុងនាមជាឪពុកម្តាយយើងស្វែងរកអ្វីដែលល្អបំផុតសម្រាប់កូន ៗ របស់យើង តែពេលខ្លះយើងមិនប្រាកដថាតើវាសមស្របសម្រាប់ពួកគេដែរឬទេ។ ដូច្នេះយើងបានបែងចែកផលិតផលរបស់យើងទៅតាមមុខងាររបស់វា និងងាយស្រួលក្នុងការស្វែងរកនៅក្នុងគេហទំព័ររបស់យើង ដែលវានឹងជួយសម្រួលដល់អ្នកក្នុងការជ្រើសរើសផលិតផលត្រឹមត្រូវសម្រាប់កូនរបស់អ្នក។ យើងក៏ដាក់ស្លាកមុខទំនិញនីមួយៗដែលមានចំណុចសិក្សារៀនសូត្រនិងកំណត់ពីជំនាញដែលកូន ៗ អ្នកនឹងទទួលបាន។ លើសពីនេះទៀតអតិថិជនរបស់យើងត្រូវបានស្វាគមន៍ដើម្បីផ្តល់យោបល់ និងចែករំលែកបទពិសោធផ្ទាល់របស់ពួកគេទៅកាន់អ្នកដទៃផងដែរ.

បំពេញសេចក្តីពេញចិត្ត100%

យើងខិតខំផ្តល់ជូនសេវាកម្មល្អបំផុតដល់អតិថិជនរបស់យើង។ គោលការណ៍ធានាប្រាក់សងត្រលប់ទោវិញ 30 ថ្ងៃរបស់យើងធានាថាអ្នកពេញចិត្តពេញលេញ។ យើងបន្តស្វែងរកមធ្យោបាយថ្មីៗនៃការធ្វើការងារដែលអាចធ្វើឱ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើង ព្រោះយើងមានបំណងក្លាយជាទីផ្សារលក់ទំនិញលេខ 1 ក្នុងប្រភេទទំនិញនេះ។