អី្វទៅជា​​ GinouClub?

GinouClub គឺជាកម្មវិធីសម្រាប់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនៅ www.enginou.com ។ អ្នកអាចចុះឈ្មោះនិងបង្កើត profile របស់អ្នកជាមួយយើងខ្ញុំបាន។ អ្នកក៏ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធីនេះផងដែរនៅពេលអ្នកទិញនៅតាមគេហទំព័ររបស់យើង។ សមាជិក GinouClub មានសិទ្ធិទទួលបានអត្ថប្រយោជន៍និងសិទ្ធិដូចខាងក្រោម:

  • មានសិទ្ធទទួលបានការបញ្ចុះតម្លៃទៅតាមលក្ខន្តិកៈ
  • ទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់​​ Ginoukid's ​ខួបកំណើត 
  • ទទួលបាននូវពត៌មានថ្មីៗ មុនដំបូងគេ សម្រាប់សកម្មភាពផ្សេងៗ អំពីយើងខ្ញុំ

 

Sign Up for Enginou Ginoukids Club

ប្រព័ន្ធសន្សំពិន្ទុរបស់ GinouClub

រាល់ 3 ដុល្លាដែលបានចំណាយជាមួយអេនជីនូលោកនឹងអ្នកទទួលបាន 1 ពិន្ទុ។

នៅពេលបាន​ 50 ពិន្ទុលោកអ្នកមានសិទ្ធិទទួលបានប័ណ្ណមានទឹកប្រាក់ 3 ដុល្លារ នៅលើអ៊ីនធឺរណេត ឬ នៅហាងអិុនជិនូណាមួយ។

អត្ថប្រយោជន៍នៃការទទួលយកពិន្ទុ

លោកអ្នកនឹងទទួលបាន 5​ ពិន្ទុនៅពេលអ្នកបានផ្ដល់នូវការចែករំលែកអំពីផលិតផល ដែលលោកអ្នកបានទិញពីហាងយើងខ្ញុំ។ រាល់ការចែករំលែកត្រូវសរសេរចាប់ពី 50​ ពាក្យឡើងទៅ។
ទទួលបាន 5 ពិន្ទុ សម្រាប់ការចុះឈ្មោះ Ginoukid

លក្ខន្តិកៈ

ពិន្ទុ គឺមិនអាចផ្ទេរ និង​ធ្វើការផ្លាស់ប្តូរបានទេ។
ពិន្ទុមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ

តើធ្វើដូចម្តេចដើម្បីពិនិត្យមើលពិន្ទុរបស់ខ្ញុំ?

សូមចូលទៅកាន់គណនី Ginubclub របស់អ្នក អ្នកនឹងឃើញទំព័រគណនីរបស់អ្នក។ អ្នកអាចពិនិត្យមើលពិន្ទុរបស់អ្នកនៅលើរបារម៉ឺនុយខាងឆ្វេង។

របៀបប្តូរយកនិងប្រើប្រាស់ប័ណ្ណទូទាត់?

ប្រសិនបើអ្នកមានពិន្ទុគ្រប់គ្រាន់ អ្នកនឹងត្រូវបានសួរដោយផ្ទាល់ នៅលើគេហៈទំព័រ ទិញទំនិញ ប្រសិនបើអ្នកចង់ប្តូរយកប័ណ្ណទូទាត់។ ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកជ្រើសរើសយកប័ណ្ណទូទាត់ជាទឹកប្រាក់ នោះទឹិកប្រាក់សរុបដែលលោកអ្នកបានទិញទំនិញ នឹងត្រូវបានកាត់បន្ថយ។